• Monday, 23 December 2024

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន CheckinMe

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន CheckinMe

CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

 

 

ការិយាល័យហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យ និងនិរន្តរភាពរបស់ក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ធានាការអនុលោមតាមច្បាប់ ការផ្តល់ការយល់ដឹងជាយុទ្ធសាស្រ្ត និងការថែរក្សាសុខភាពហិរញ្ញវត្ថុរបស់អាជីវកម្ម។ ភាពលេចធ្លោរបស់ កញ្ញា ដួង លីហួយ ក្នុងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះព័ត៌មានលម្អិត និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរក្នុងការធានាភាពត្រឹមត្រូវ និងប្រសិទ្ធភាពហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនបានជំរុញឲ្យកញ្ញាទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។

          កញ្ញា ដួង លីហួយ ជាជំនួយការគណនេយ្យករ ដើរតួយ៉ាងសំខាន់ក្នុងការធានាសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងភាពជោគជ័យក្នុងប្រតិបត្តិការ។ កញ្ញាមានសមត្ថភាពក្នុងការធ្វើការងារប្រកបដោយប្រសិទ្ធភាពជាមួយនាយកដ្ឋានផ្សេងទៀត ដោយធានាថារាល់បញ្ហាហិរញ្ញវត្ថុត្រូវបានដោះស្រាយយ៉ាងរលូន និងមានប្រសិទ្ធភាព។

 

 

ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like