• Saturday, 20 June 2026

ដំណើរបេសកកម្មបច្ចេកវិទ្យា CheckinMe ទៅកាន់ប្រទេសជប៉ុន

ដំណើរបេសកកម្មបច្ចេកវិទ្យា CheckinMe ទៅកាន់ប្រទេសជប៉ុន

កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ បច្ចេកវិទ្យា CheckinMe ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឈានមុខគេនៅកម្ពុជា មានកិត្តិយសតំណាងឲ្យប្រទេសកម្ពុជាចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនវ័យក្មេង Creative Young Entrepreneur (CYE) 2026 ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តនៅប្រទេសជប៉ុន។

ក្នុងដំណើរបេសកកម្មមួយនេះ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe បានតាំងចិត្តយ៉ាងមោះមុតក្នុងការផ្សព្វផ្សាយស្នាដៃបច្ចេកវិទ្យាកូនខ្មែរទៅកាន់ពិភពលោក និងត្រៀមខ្លួនក្នុងការស្វែងយល់បទពិសោធន៍ថ្មីៗបន្ថែម ដើម្បីយកមកអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ កម្មវិធីនេះ ជាជំនួបដ៏មានកិត្យានុភាពបំផុតមួយដែលប្រមូលផ្ដុំដោយសហគ្រាសតូច-ធំដែលមកពីគ្រប់បណ្ដារប្រទេស។

 

 

គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យា CheckinMe មានប្រព័ន្ធធំៗចំនួន៣ គឺ៖

  • ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Smart Attendance
  • ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ Smart Payroll
  • ប្រព័ន្ធគ្រប់គ្រងសកម្មភាពការលក់ខាងក្រៅ Smart CRM

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram