កម្មវិធីបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ នៃក្រុមហ៊ុន CheckinMe
កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការសម្រាប់ឆ្នាំថ្មី២០២៥ ដែលជាកិច្ចការផ្ទៃក្នុងដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនទាំងមូល ដើម្បីធានាបាននូវស្ថេរភាពនៃផលិតភាពការងារ និងភ្ជាប់ជាមួយគោលដៅជាក់លាក់។
ប្រធានផ្នែកនៃនាយកដ្ឋាននីមួយៗបានឡើងធ្វើបទបង្ហាញពីរបាយការណ៍ឆ្នាំចាស់ ដែលសបញ្ចាក់ពីលទ្ធផលដែលសម្រេចបាន និងចំណុចដែលត្រូវលើកកម្ពស់បន្ថែម ដើម្បីឲ្យលទ្ធផលឆ្នាំថ្មីកាន់តែប្រសើរឡើង។ ក្នុងនោះដែរ ប្រធានផ្នែកទាំងប្រាំបូននាក់ក៏បានដឹកនាំកូនក្រុមរបស់ខ្លួនក្នុងការចូលរួមកំណត់ផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី២០២៥ ផងដែរ។
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានអបអរសាទរដល់ការខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់រូប និងបង្ហាញទិសដល់នាយកដ្ឋាននីមួយៗសម្រាប់ការរៀបចំផែនការឆ្នាំថ្មី ព្រមទាំងផ្ដល់ជាមតិយោបល់ និងយុទ្ធសាស្រ្ដល្អៗ ដើម្បីអាចសម្រេចនូវគោលដៅដែលបានកំណត់ដោយមានប្រសិទ្ធភាព។
![]()
កម្មវិធីនេះប្រព្រឹត្តិទៅបានដោយជោគជ័យនៅអគារការិយាល័យផ្ទាល់របស់ CheckinMe ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងប្រាំរូប និងសមាជិកសមាជិកាប្រមាណជាង ៦០នាក់ផងដែរ។
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
