• Thursday, 14 May 2026

ដំណើរកម្សាន្ដប្រចាំ២០២៤ របស់គ្រួសារ CheckinMe

ដំណើរកម្សាន្ដប្រចាំ២០២៤ របស់គ្រួសារ CheckinMe

កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន CheckinMe បានរៀបចំដំណើរកម្សាន្ដប្រចាំឆ្នាំ២០២៤ ដែលជាកាដូលើកទឹកចិត្តដល់សមាជិក សមាជិកាអាចសម្រាកលម្ហែអារម្មណ៍បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការក្នុងរយៈពេលពេញ១ឆ្នាំកន្លងមកនេះ។ ក្នុងដំណើរកម្សាន្ដនេះដែរ មានការបែងចែកជា ២ដំណាក់កាល ដែលបង្គាប់ទាំងចំណេះដឹង អមជាមួយនូវការកម្សាន្ដផងដែរ។

 

 

 

ទិសដៅដំបូង គឺជាការដំណើរទស្សនកិច្ចនៅហ្វាមហៅស៍ រីស្សត និងស្ប៉ា ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងាររបស់រីស្សត និងបានរៀបចំអ្នកណែនាំ២រូប ដើម្បីចែករំលែកពីប្រវត្តិនៃការសាងសង់ បច្ចេកទេសនៃការដាំដុះដំណាំផ្លែផ្កា បច្ចេកទេសនៃការចិញ្ចិមត្រី និងចំណេះដឹងទូទៅជាច្រើនទៀត។

 

 

បន្ទាប់ពីដំណើរទស្សនកិច្ចរួច គ្រួសារ CheckinMe បានបន្ដដំណើរទៅរមណីយដ្ឋាន ទឹកធ្លាក់ជ្រាវ ជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំ និងមានសត្វព្រៃជាច្រើនប្រភេទ។ សមាជិកទាំងអស់បានសម្រាកបរិភោគអាហារថ្ងៃត្រង់ និងបន្ដស្រូបយកខ្យល់អាកាសធម្មជាតិ គយគនទេសភាព និងហែលកម្សាន្ដជាមួយទឹកធ្លាក់រហូតដល់មុនថ្ងៃលិចផងដែរ។

 

 

 

បន្ទាប់ពីចំណាយពេលជាមួយគ្នាពេញ១ថ្ងៃរួចមក ថ្នាក់ដឹកនាំក៏បានដឹកនាំបុគ្គលិកទាំងអស់ត្រឡប់មកភ្នំពេញវិញដោយសុវត្ថិភាព។ ឆ្នាំ២០២៤ ជាឆ្នាំមហាសាលប្រកបដោយអនុស្សាវរីយ៍ជាច្រើនដែលគ្រួសារ CheckinMe បានសម្រេចរួមគ្នា។ សង្ឃឹមថាឆ្នាំថ្មី២០២៥នេះ CheckinMe នឹងកាន់តែរីកចម្រើនទ្វេដង។

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram