• Thursday, 14 May 2026

ក្រុមហ៊ុន CheckinMe អបអរសាទរសមិទ្ធផលប្រចាំឆ្នាំ២០២៤

ក្រុមហ៊ុន CheckinMe អបអរសាទរសមិទ្ធផលប្រចាំឆ្នាំ២០២៤

ក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក CheckinMe បានប្រារព្ធកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរសមិទ្ធផលដ៏វិសាល ព្រមទាំងការកោតសរសើរលើការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។

 

 

ពិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយជោគជ័យកាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ នៅអគារការិយាល័យផ្ទាល់របស់ CheckinMe ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) នៃកម្ពុជា, ថ្នាក់ដឹកនាំ និងសមាជិក សមាជាការជាច្រើនរូប។

 

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវភាពរីករាយពោរពេញដោយក្ដីមោទនភាពលើលទ្ធផលអស្ចារ្យលើសពីការរំពឹងទុក និងកោតសរសើរដល់បុគ្គលិករាល់គ្នាក្នុងការរួមចំណែកយ៉ាងខ្ជាប់ខ្ជួន។

 

 

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការតស៊ូ និងភាពជោគជ័យដ៏មានអត្ថន័យក្នុងគោលបំណងលើកទឹកចិត្តដល់បុគ្គលិក CheckinMe ដែលជាយុវជនជំនាន់ថ្មីឲ្យខិតខំបន្ដ និងចាប់យកឱកាសសម្រាប់សាងអនាគតខ្លួនឯងឲ្យកាន់តែប្រសើរឡើង។

 

 

ព្រឹត្តិការណ៍សំខាន់ៗនៃកម្មវិធីនេះមានដូចជា ការប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែលបានបម្រើការងារចាប់ពី១ឆ្នាំ រហូតដល់៣ឆ្នាំ, រង្វាន់លើកទឹកចិត្តសម្រាប់សមាជិកគណៈកម្មាធិការកិច្ចការផ្ទៃក្នុងសរុបទឹកប្រាក់ 4,450USD, ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋានចំនួន៨រូប, ពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមចំនួន៤រូប, និងពានរង្វាន់បុគ្គលិកគំរូប្រចាំក្រុមហ៊ុនចំនួន២រូប។

 

 

បច្ចុប្បន្នបច្ចេកវិទ្យាធំៗទាំងបីរបស់ CheckinMe មានដូចជា ប្រព័ន្ធគ្រប់គ្រងវត្តមាន, ប្រព័ន្ធគណនាប្រាក់ខែ និងប្រព័ន្ធគ្រប់គ្រងការលក់កំពុងទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់អាជីវកម្ម-សហគ្រាសតូចធំ និងបានពង្រីកខ្លួនទៅទីផ្សារអន្ដរជាតិបានដោយជោគជ័យ។

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram