• Monday, 23 December 2024

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យធនធានមនុស្សប្រចាំក្រុមហ៊ុន CheckinMe

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យធនធានមនុស្សប្រចាំក្រុមហ៊ុន CheckinMe

CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

 

 

ការិយាល័យធនធានមនុស្សជាផ្នែកមួយដែលគ្រប់គ្រងទូទៅគ្រប់ផ្នែកដែលធានានូវភាពចុះសម្រុងរបស់បុគ្គលិក និងការអភិវឌ្ឍក្រុមហ៊ុនទាំងមូល។ កញ្ញា តុន អេង បានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាផ្សេងៗ និងខិតខំបំពេញការងារបានយ៉ាងខ្ជាប់ខ្ជួនដែលបានជំរុញឲ្យកញ្ញាទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។

 

 

កញ្ញា តុន អេង ជាផ្នែកគម្រោងនិងអតិថិជន ទទួលខុសត្រូវលើគម្រោងថ្មីមួយរបស់ក្រុមហ៊ុន CheckinMe ដែលកញ្ញាសមត្ថភាពពិសេសក្នុងការប្រឹក្សា និងផ្ដល់ជំនួយដែលសម្រួលដល់បញ្ហាផ្ទៃក្នុងទាំងបុគ្គលិកនៅក្នុងក្រុមហ៊ុន ព្រមទាំងអតិថិជនដែលកំពុងប្រើប្រាស់ផងដែរ។

 

 

ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like