កម្មវិធីកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងពិធីជប់លៀងបុគ្គលិករបស់ក្រុមហ៊ុន CheckinMe
កាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំបូកសរុបការងារ និងសមិទ្ធផលប្រចាំត្រីមាសទី៣ ព្រមទាំងពិធីជប់លៀងដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងក្នុងរយៈពេល ០៣ខែកន្លងមក។
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានចែករំលែកបទពិសោធន៍ជាច្រើនពាក់ពន្ធនឹងការរៀបចំគោលដៅការងារ និងបានសំណេះសំណាលជាមួយនឹងបុគ្គលិកលើបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីជំរុញការអនុវត្តការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះ ប្រធាន និងអនុប្រធានការិយាល័យនៃនាយកដ្ឋាននីមួយៗក៏បានឡើងធ្វើបទបង្ហាញអំពីរបាយការណ៍សរុបនៃត្រីមាសទី៣ ដែលបញ្ចាក់ឲ្យឃើញពីលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ពីការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន CheckinMe ដែលបានមកពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នា។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុមហ៊ុន CheckinMe ក៏បានរៀបចំផ្ដល់លិខិតសសើរ និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមទាំង ៨ រូប ប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។
កម្មវិធីបានប្រព្រឹត្តិទៅដោយជោគជ័យដែលមានការចូលរួមពីបុគ្គលិកទាំងអស់ប្រមាណជាង៦០នាក់។ ចុងបញ្ចប់នៃកម្មវិធីក៏មានការជប់លៀងជូនបុគ្គលិក បរិភោគអាហារសាមគ្គី ព្រមទាំងការផ្សងសំណាងចាប់យករង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch