ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកទីផ្សារប្រចាំក្រុមហ៊ុន CheckinMe
CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។
ការិយាល័យផ្នែកទីផ្សារ ជាផ្នែកមួយដ៏មមាញឹកទៅលើការផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសលើបណ្ដាញសង្គម Facebook LinkedIn និង Tik Tok ។ ប៉ុន្ដែភាពលេចធ្លោរបស់ លោក ហែម ចាន់ណាយ៉េត ក្នុងការតស៊ូ និងជំនាញបច្ចេកទេស និងការរួមចំណែកដ៏ឆ្នើមចំពោះកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយបានជំរុញឲ្យលោកទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។
លោក ហែម ចាន់ណាយ៉េត មានតួនាទីជាអ្នកកាត់តវីដេអូ និងថតរូប គឺជាកត្តាសំខាន់ក្នុងការផលិតវីដេអូ និងការថតរូបប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងសមត្ថភាពក្នុងការផ្តល់នូវមាតិកាដែលមើលឃើញប្រកបដោយគុណភាពខ្ពស់ដែលជាផ្នែកដ៏ធំមួយជួយការពង្រឹងទីផ្សាររបស់ CheckinMe ឲ្យកាន់តែទូលំទូលាយផងដែរ។
ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch