ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកលក់ប្រចាំក្រុមហ៊ុន CheckinMe
CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។
នៅក្នុងការិយាល័យផ្នែកលក់ពោរពេញទៅដោយការសាមគ្គីភាពក្នុងការសម្រេចគោលដៅរួមក្នុងការលក់របស់ក្រុមហ៊ុនទាំងមូល ប៉ុន្ដែភាពលេចធ្លោរបស់ កញ្ញា ឡេន សុខឃីម ក្នុងការតស៊ូ និងការប្តេជ្ញាចិត្តដោយមិនងាករេបានជំរុញឲ្យកញ្ញាទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។
កញ្ញា ឡេន សុខឃីម មានតួនាទីជាអ្នកប្រឹក្សាផ្នែកលក់ គឺជាកត្តាសំខាន់ក្នុងការលក់លើសពីគោលដៅ និងជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន។ វិធីសាស្រ្តយុទ្ធសាស្រ្តរបស់គាត់ រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្រូវការរបស់អតិថិជន មិនត្រឹមតែបានធ្វើឱ្យចំនួននៃការលក់បំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការពង្រឹងទីផ្សាររបស់ CheckinMe ផងដែរ។
ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch