ការចាប់ផ្ដើមធុរកិច្ចថ្មី និងស្វ័យប្រវត្តិកម្មកន្លែងធ្វើការ
StartUp Grind Cambodia បានត្រឡប់មកវិញជាមួយនឹងព្រឹត្តិការណ៍ Founder Talks ដែលជាកម្មវិធីពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយមានការចូលរួមពីលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា។
កម្មវិធីនេះនឹងបានប្រព្រឹត្តិឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទី រហូតដល់ ១១:៣០នាទីព្រឹកក្រោមប្រធានបទ “ការចាប់ផ្ដើមធុរកិច្ចថ្មី និង ស្វ័យប្រវត្តិកម្មកន្លែងធ្វើការ” ។
លោក ឡី កំថូង បានឡើងធ្វើបទបង្ហាញពី “ដំណាក់កាលនៃបដិវត្តឧស្សាហកម្ម និងបរិយាកាសអាជីវកម្មបង្កើតថ្មីនៅកម្ពុជានិងពិភពលោក”។ ជាពិសេសលោកបានចែករំលែកពីរបៀបក្នុងការបង្កើតនូវផលិតផលដំបូង MVP ការស្វែងរកផលិតផលដែលសមសម្របទៅតាមទីផ្សារ ការប្រមូលទុន និងការវិនិយោគឲ្យជោគជ័យផងដែរ។
កម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន ដែលមានការចូលរួមជាច្រើនពីសំណាក់សិស្សនិស្សិត និងយុវជនជំនាន់ថ្មីក្នុងគោលបំណងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលក្នុងការចាប់ផ្ដើមនិងគ្រប់គ្រងអាជីវកម្មនៅកម្ពុជា។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
