ក្រុមហ៊ុន Smart Axiata និង CheckinMe សហការគ្នាដឹកនាំវិស័យធនធានមនុស្សកម្ពុជា ឆ្ពោះទៅកាន់ឌីជីថល
ក្រុមហ៊ុន Smart និង CheckinMe បានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ (MOU) ដោយ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe និង Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata ដើម្បីផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់អតិថិជនទាំងសងខាងក្នុងន័យជួយពង្រីកដល់ការប្រើប្រាស់ និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរសង្ឃឹមថាការរួមបញ្ចូលគ្នានេះនឹងជួយសម្រួលដល់ការងារគ្រប់គ្រងធនធានមនុស្សឲ្យបានកាន់តែល្អប្រសើរ តាមរយៈដំណោះស្រាយតាមបែបឌីជីថល ដែលចំណាយពេលតិច និងមានប្រសិទ្ធភាពខ្ពស់។
![]()
ក្រុមហ៊ុន Smart ត្រូវបានគេស្គាល់ច្បាស់ពីប្ដេជ្ញាចិត្តចំពោះការបង្កើតថ្មី និងឌីជីថល ចាត់ទុកភាពជាដែគូនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការផ្ដល់សិទ្ធិអំណាចដល់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីទាញយកសក្ដានុពលនៃដំណោះស្រាយធនធានមនុស្សដែលជំរុញដោយបច្ចេកវិទ្យា។ តាមរយៈការសហការជាមួយ CheckinMe ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្ដល់ជាឧបករណ៍សម្រាប់ផ្នែកធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់ ក្រុមហ៊ុន Smart មានគោលបំណងពន្លឿនការទទួលយកការអនុវត្តធនធានមនុស្សបែបឌីជីថលនៅទូទាំងប្រទេស ដោយជំរុញឲ្យមានផលិតភាព និងការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់អាជីវកម្មកម្ពុជា។
![]()
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart Axiata, អតិថិជនទាំងអស់អាចសាកសួរព័ត៌មាន ស្វែកយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗ និងទិញផលិតផល CheckinMe នៅគ្រប់ Smart Shop ទាំងអស់ទូទាំងប្រទេស សរុបចំនួន 40 កន្លែងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ទំនាក់ទំនងបន្ថែម
លេខទូរស័ព្ទ: 069 665-533
FB Page: CheckinMe
Website: www.checkinme.app
![]()
