ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន CheckinMe និង Global Talents
នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន CheckinMe ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជំនាញក្នុងការគ្រប់គ្រងលើវត្តមានរបស់បុគ្គលិកតាមបែបឌីជីថល គ្រប់គ្រងទិន្នន័យឯកសាររបស់បុគ្គលិក ប្រព័ន្ធបើកប្រាក់បៀវត្សតាមបែបឌីជីថល និងសេវាកម្មផ្សេងៗទៀត បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន Global Talents Consultant ដែលជាក្រុមហ៊ុនឯកទេសទៅលើការប្រឹក្សាយោបល់ទៅលើផ្នែកធនធានមនុស្ស ការជ្រើសរើសបុគ្គលិក និងរៀបចំវគ្គបណ្តុះបណ្តាល ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតទៅលើគំនិតផ្តួចផ្តើមរួមគ្នាផ្សេងៗ ដែលមានផ្នែកសំខាន់ៗដូចជា ការពង្រឹងទៅលើកិត្តិនាមរបស់ក្រុមហ៊ុន ការណែរនាំអតិថិជនអោយគ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំ ឬចូលរួមក្នុងព្រឹត្តការណ៍ផ្សេងៗ និងជួយគ្នាទៅវិញទៅមកក្នុងក្របខណ្ឌភាពជាដៃគូ។
អនុស្សរណៈនៃការយោគយល់នេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ព្រមទាំងបង្កើតឱកាសថ្មីសម្រាប់ក្រុមហ៊ុនទាំងពីរក្នុងការពង្រឹងអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាផ្តល់ជាអត្ថប្រយោជន៍ និងផ្តល់គុណតម្លៃបន្ថែមទៅដល់អាជីវកម្មដែលជាអតិថិជនផងដែរ។ បន្ថែមពីនេះទៅទៀត អ្នកចូលរួមទាំងអស់ក៏បានជជែកគ្នាក្នុងគោលបំណងបង្កើតទំនាក់ទំនង និងពិភាក្សាគ្នាពីនិន្នាការថ្មីៗក្នុង វិស័យគ្រប់គ្រងធនធានមនុស្ស ការពង្រឹងអាជីវកម្ម និងបង្កើតឱកាសផ្សេងៗជាមួយគ្នាផងដែរ។
ក្នុងភាពជាដៃគូនេះ មិនត្រឹមតែជាការផ្តល់អោយគ្នារវាងក្រុមហ៊ុនទាំងពីរនោះទេ វាជាការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ និងគុណតម្លៃបន្ថែមទៅកាន់អតិថិជន និងអាជីវកម្មផ្សេងៗទៀតផងដែរ តាមរយៈការផ្តល់សេវាកម្មគ្រប់គ្រងធនធានមនុស្ស ជ្រើសរើសបុគ្គលិក វគ្គបណ្តុះបណ្តាល និងការគ្រប់គ្រងវត្តមានរបស់បុគ្គលិកតាមបែបឌីជីថលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch