បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកបច្ចេកវិទ្យា
កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។
លោក សាយ វ៉ារ៉ាឌី ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកអភិវឌ្ឍបច្ចេកវិទ្យា និងមានតួនាទីជា Junior Web Developer (អ្នកអភិវឌ្ឍគេហទំព័រកម្រិតដំបូង) ក្នុងនាយកដ្ឋានបច្ចេកវិទ្យា នៃក្រុមហ៊ុន CheckinMe ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
![]()
នៅក្នុងត្រីមាសនេះ លោកទទួលបន្ទុកលើការអភិវឌ្ឍបច្ចេកវិទ្យារបស់ CheckinMe លើមុខងារថ្មីៗ ដំណើរការផ្សេងៗរបស់ប្រព័ន្ធដែលជាផ្នែកដ៏ធំជួយជ្រុំជ្រែងដល់ការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ CheckinMe មានភាពជឿនលឿនទាន់សម័យ។
ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាលោកនឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
