• Tuesday, 24 December 2024

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកបណ្ដុះបណ្ដាលប្រព័ន្ធ

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកបណ្ដុះបណ្ដាលប្រព័ន្ធ

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។

 

 

លោក ប៊ុន សុធី ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកបណ្ដុះបណ្ដាលប្រព័ន្ធ និងមានតួនាទីជាអ្នកបណ្ដុះបណ្ដាលប្រព័ន្ធ ក្នុងនាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញគ្រប់គ្រងព័ត៌មានវិទ្យា នៅវិទ្យាស្ថានស៊ីតិក។

នៅក្នុងត្រីមាសនេះ លោកបានសម្រេចបានលទ្ធផលជាច្រើនដែលបានដោះស្រាយបញ្ហានានារបស់អតិថិជនដែលបានជួបប្រទះពីមុនមក និងជម្រុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់អតិថិជនទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

 

 

ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាលោកនឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like