បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកលក់
កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។
លោក ម៉ន សុងរី ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកទីលក់ និងមានតួនាទីជាអ្នកប្រឹក្សាផ្នែកលក់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ មុនពេលចូលមកបម្រើការនៅ CheckinMe និងជាចាស់ទុំគំរូម្នាក់ប្រចាំក្រុមហ៊ុនដែលបានបង្ហាត់បង្រៀនបុគ្គលិកទាំងអស់ផងដែរ។
![]()
នៅរយៈពេលដែលលោកបានចាប់ផ្ដើមជាមួយ CheckinMe កន្លងមកនេះ លោកបានជួយអភិវឌ្ឍក្រុមហ៊ុនបានជាច្រើនដោយការផ្សព្វផ្សាយ និងការផ្ដល់សេវាកម្មប្រឹក្សាពាក់ពន្ធនឹងការគ្រប់គ្រងបុគ្គលិកជូនអតិថិជនបានយ៉ាងស្ទាត់ជំនាញ។ ក្នុងនោះដែរលោកក៏បានលើកទឹកចិត្តដល់បុគ្គលិកគ្រប់ៗរូបឲ្យបន្តខិតខំប្រឹងប្រែងទៅមុខទៀតដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផង និងចូលរួមចំណែកនៃការអភិវឌ្ឍក្រុមហ៊ុនផង។
![]()
ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាលោកនឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
