• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកគម្រោង និងអតិថិជន

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកគម្រោង និងអតិថិជន

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។

          កញ្ញា គីម ស្រីអូន ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកគម្រោង និងអតិថិជន មានតួនាទីជាអ្នកគ្រប់គ្រង និងថែរក្សាអតិថិជន ក្នុងនាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញគ្រប់គ្រងព័ត៌មានវិទ្យា នៅវិទ្យាស្ថាន ស៊ីតិក។

 

 

នៅក្នុងត្រីមាសនេះ កញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងដោះស្រាយបញ្ហាគ្រប់ប្រភេទជូនអតិថិជនកំឡុងពេលប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាគុណភាពស្ដង់ដារខ្ពស់របស់សេវាកម្ម។

          ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាកញ្ញានឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram