• Tuesday, 24 December 2024

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកទីផ្សារ

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកទីផ្សារ

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។

          កញ្ញា ស្រី សុវត្តីយ៍ ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកទីផ្សារ និងមានតួនាទីជាអ្នកបង្កើតមាតិកា នៅនាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្នែកព័ត៌មានវិទ្យា។

 



នៅក្នុងត្រីមាសនេះ កញ្ញាបានសម្រេចបានលទ្ធផលជាច្រើនទៅលើការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក CheckinMe ដោយការបង្កើតមាតិកាជាច្រើន នៅលើបណ្ដាញសង្គម Facebook និង LinkedIn ដែលធ្វើឲ្យ CheckinMe កាន់តែមានភាពទូលំទូលាយ និងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន។

 

 

ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាកញ្ញានឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like