• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកហិរញ្ញវត្ថុ

បុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ នៃការិយាល័យផ្នែកហិរញ្ញវត្ថុ

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងបានផ្ដល់លិខិតសសើរព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។

          កញ្ញា មឿន លី ជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកហិរញ្ញវត្ថុ និងមានតួនាទីជាជំនួយការគណនេយ្យ នៅនាយកដ្ឋានអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រុមហ៊ុន CheckinMe ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ផ្នែកគណនេយ្យ។

 

 

នៅក្នុងត្រីមាសនេះ កញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូលរបស់ក្រុមហ៊ុនដែលទទួលខុសត្រូវលើការបង្កើតវិក្កយបត្រ និងការ Follow-up លើការចំណាយរបស់អតិថិជនមកលើសេវាកម្ម ការបិទបញ្ញីប្រចាំ រៀបចំរបាយការណ៍ប្រចាំខែនីមួយៗ និងសិក្សាទៅលើការគ្រប់គ្រងពន្ធអាករថែមទៀតផង។

          ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង សម្រាប់ការខិតខំប្រឹងប្រែង និងសង្ឃឹមថាកញ្ញានឹងនៅតែរក្សាការចូលរួមអភិវឌ្ឍក្រុមហ៊ុនឲ្យមានការរីកចម្រើនរីកដុះដាលដល់ទីផ្សារជាតិ និងអន្តរជាតិជាលំដាប់។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram