• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យគម្រោង និងអតិថិជននៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យគម្រោង និងអតិថិជននៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យគម្រោង និងអតិថិជនគឺជាបុគ្គលិកម្នាក់ដែលមានបទពិសោធន៍រយៈពេលជាង ២ឆ្នាំលើជំនាញគ្រប់គ្រងអតិថិជនដែលជាអ្នកផ្ដល់សេវាកម្ម និងដោះស្រាយបញ្ហាគ្រប់ប្រភេទជូនអតិថិជនកំឡុងពេលប្រើប្រាស់ប្រព័ន្ធ។

 

 

កញ្ញា អ៊ីម នីតដាវ មានតួនាទីជាអ្នកគ្រប់គ្រងអតិថិជន ក្នុងនាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងធានាដល់ការប្រើប្រាស់របស់អតិថិជននៅតែល្អជានិច្ច ដែលជាផ្នែកមួយជួយឲ្យក្រុមហ៊ុនមានការអភិវឌ្ឍកាន់តែប្រសើរឡើង។

 

 

នៅក្នុងត្រីមាសបន្ទាប់ កញ្ញាបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍសមត្ថភាពបន្ថែមទ្វេដងលើការគ្រប់គ្រង និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីយកមកបំពេញតម្រូវការអតិថិជនទាំងជាតិ និងអន្តរជាតិ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram