• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យបណ្ដុះបណ្ដាលប្រព័ន្ធនៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យបណ្ដុះបណ្ដាលប្រព័ន្ធនៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យបណ្ដុះបណ្ដាលប្រព័ន្ធ គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង១ឆ្នាំ ដែលស្ទាត់ជំនាញលើការផ្ដល់សេវាកម្មបណ្ដុះបណ្ដាលប្រព័ន្ធបច្ចេកវិទ្យា CheckinMe ជូនដល់អតិថិជនជាច្រើនរួបប្រកបដោយវិជ្ចាជីវៈ និងក្រមសីលធម៌។

 

 

លោក ប៊ុន សុធី មានតួនាទីជាអ្នកបណ្ដុះបណ្ដាលប្រព័ន្ធ ក្នុងនាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញគ្រប់គ្រងព័ត៌មានវិទ្យា នៅវិទ្យាស្ថានស៊ីតិក។ លោកជាចំណែកដ៏ធំមួយដែលបានដោះស្រាយបញ្ហានានារបស់អតិថិជនដែលបាន និងកំពុងជួបប្រទះ និងជម្រុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់អតិថិជនទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

 

 

នៅក្នុងត្រីមាសបន្ទាប់ លោកបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍជំនាញបន្ថែមទ្វេដង ដើម្បីយកមកបន្ដជំនាញបណ្ដុះបណ្ដាលប្រព័ន្ធជូនដល់អតិថិជនគ្រប់ប្រភេទអាជីវកម្មទាំងជាតិនិងអន្តរជាតិឲ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram