• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកលក់នៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកលក់នៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកលក់ គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង២ឆ្នាំលើជំនាញលក់ និងការធ្វើទីផ្សារដែលគាត់បានសម្រេចបាននូវលទ្ធផលការលក់លើសពីការរំពឹងទុកក្នុងរយៈពេលពេញមួយត្រីមាសនេះ។

 

 

កញ្ញា ឡេន សុខឃីម មានតួនាទីជាអ្នកប្រឹក្សាផ្នែកលក់ ក្នុងនាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញទីផ្សារ នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ត។ កញ្ញាបានជួយជ្រុំជ្រែងដល់ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យា CheckinMe ទៅកាន់បណ្ដាញសង្គមបានយ៉ាងខ្លាំងក្លា ដោយការបង្កើតមាតិកា ការបង្កើតវីឌីអូ និងការផ្ដល់សេវាកម្មប្រឹក្សាពាក់ពន្ធនឹងការគ្រប់គ្រងបុគ្គលិកជូនអតិថិជនបានយ៉ាងស្ទាត់ជំនាញ។

 

 

នៅក្នុងត្រីមាសបន្ទាប់ កញ្ញាបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍជំនាញបន្ថែមទ្វេដង ដើម្បីយកមកបន្ដបង្កើននូវការផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល CheckinMe និងផ្ដល់ដំណោះស្រាយជូនដល់អតិថិជនគ្រប់ប្រភេទអាជីវកម្មទាំងជាតិនិងអន្តរជាតិ។

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram