បុគ្គលិកឆ្នើមប្រចាំការិយាល័យអភិវឌ្ឍផលិតផលនៃក្រុមហ៊ុន CheckinMe
ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យអភិវឌ្ឍផលិតផល គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍លើផ្នែកវិស្វកម្មឧស្សាហកម្ម និងបច្ចេកទេសឌីជីថលពាក់ព័ន្ធនឹងការធានាគុណភាពលើការដំណើរការប្រព័ន្ធគ្រប់គ្រងបុគ្គលិក CheckinMe ក្នុងរយៈពេលពេញមួយត្រីមាសនេះ។
កញ្ញា យួស សុគា មានតួនាទីជាអ្នកធានាគុណភាពផលិតផល ក្នុងនាយកដ្ឋានបច្ចេកវិទ្យា នៃក្រុមហ៊ុន CheckinMe ដែលបានសិក្សាជំនាញព័ត៌មានវិទ្យា នៅពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ កញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការស្វែងរកបញ្ហា និងធានាគុណភាពប្រព័ន្ធមុនពេកដាក់ដំណើរសេវាកម្ម និងមុខងារថ្មីៗជូនដល់អតិថិជនប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់។
![]()
នៅក្នុងត្រីមាសបន្ទាប់ កញ្ញាបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងសមត្ថភាពផ្នែកនេះបន្ថែមទ្វេដង ដើម្បីយកមកធានាលើភាពល្អឥតខ្ចោះនៃផលិតផល និងផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូបក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក CheckinMe។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
