• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យអភិវឌ្ឍបច្ចេកវិទ្យានៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យអភិវឌ្ឍបច្ចេកវិទ្យានៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យអភិវឌ្ឍបច្ចេកវិទ្យា គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង១ឆ្នាំលើជំនាញព័ត៌មានវិទ្យាដែលទទួលបន្ទុកលើការអភិវឌ្ឍបច្ចេកវិទ្យារបស់ CheckinMe លើមុខងារថ្មីៗ និងការដំណើរការផ្សេងៗរបស់ប្រព័ន្ធទាំងក្នុងកម្មវិធី និងគេហទំព័រ។

 

 

លោក តង ពុធសុខលាភ មានតួនាទីជាអ្នកអភិវឌ្ឍកម្មវិធី Mobile Developer ក្នុងនាយកដ្ឋានបច្ចេកវិទ្យា នៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានជួយជ្រុំជ្រែងដល់ការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ CheckinMe មានភាពជឿនលឿនទាន់សម័យដែលលោកតែងតែខិតខំសិក្សាលើការប្រើប្រាស់របស់អតិថិជន និងធ្វើការបន្ថែមមុខងារថ្មីៗជាច្រើនរៀងរាល់ខែ។

 

 

នៅក្នុងត្រីមាសបន្ទាប់ លោកបានតាំងចិត្តថានឹងពង្រឹងខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍជំនាញបន្ថែមទ្វេដង ដើម្បីយកមកបន្ដបង្កើននូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល CheckinMe ក្នុងការសម្រួលអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram