• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកហិរញ្ញវត្ថុ គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង២ឆ្នាំលើជំនាញគណនេយ្យ ដែលបានគ្រប់គ្រងលើហិរញ្ញវិត្ថុក្រុមហ៊ុនយ៉ាងស្ទាត់ជំនាញ និងតែងតែរៀបចំរបាយការណ៍សរុបប្រចាំខែនីមួយៗបានយ៉ាងល្អ ព្រមទាំងមុនពេលវេលាកំណត់ទៀតផង។

 

កញ្ញា ហុំ ដាលីន មានតួនាទីជាគណនេយ្យករ ក្នុងនាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រុមហ៊ុន CheckinMe ដែលបានបញ្ចប់ការសិក្សាជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។ កញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូលរបស់ក្រុមហ៊ុន។ កញ្ញាទទួលខុសត្រូវលើការប្រកាសពន្ធលើការចំណាយរបស់អតិថិជនមកលើសេវាកម្ម ការបិទបញ្ជីប្រចាំ និងរៀបចំរបាយការណ៍ប្រចាំខែនីមួយៗថែមទៀតផង។

 

នៅក្នុងត្រីមាសបន្ទាប់ កញ្ញាបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងសិក្សាជំនាញថ្មីៗបន្ថែម ដើម្បីយកមកអភិវឌ្ឍលើការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន CheckinMe កាន់តែមានស្ដង់ដាទំនើបតាមបែបឌីជីថលដែលជួយសម្រួលដល់បុគ្គលិកទាំងអស់ និងថ្នាក់ដឹកនាំឲ្យកាន់តែមានភាពងាយស្រួល។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram