• Sunday, 06 September 2026

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកទីផ្សារនៃក្រុមហ៊ុន CheckinMe

បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកទីផ្សារនៃក្រុមហ៊ុន CheckinMe

ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកទីផ្សារ គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង៣ឆ្នាំលើជំនាញរចនាក្រាហ្វិចដែលទទួលបន្ទុកលើការផលិត និងរចនារូបភាពព្រមទាំងវីឌីអូលើការប្រើប្រាស់ផ្ទៃក្នុង និងការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់ក្រុមហ៊ុនទាំងមូល។

 

 

លោក ឈិន ឡាយហេង មានតួនាទីជាអ្នករចនាក្រាហ្វិច ក្នុងនាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន CheckinMe ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានស៊ីតិច ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា ។ លោកជាចំណែកដ៏សំខាន់មួយក្នុងការជួយឲ្យការធ្ចើទីផ្សារឌីជីថលដំណើរការបានយ៉ាងរលូនដែលលោកបានសម្រេចបានកិច្ចការជាច្រើនប្រភេទក្នុងពេលតែមួយលើការរចនារួបភាព កាត់តវីឌីអូ និងការថតរូបនៅក្នុងកម្មវិធីជាច្រើន។

 

 

នៅក្នុងត្រីមាសបន្ទាប់ លោកបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍជំនាញបន្ថែមទ្វេដង ដើម្បីយកមកបង្កើនការផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថលរបស់ CheckinMe ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទាំងរីកដុះដាលដល់អតិថិជនជាតិ និងអន្តរជាតិ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram