បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន CheckinMe
ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីកិច្ចប្រជុំ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្នុងនោះដែរ បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែករដ្ឋបាល និងធនធានមនុស្ស គឺជាបុគ្គលិកម្នាក់មានបទពិសោធន៍រយៈពេលជាង២ឆ្នាំលើជំនាញគ្រប់គ្រងធនធានមនុស្ស និងជ្រើសរើសបុគ្គលិកដែលជាផ្នែកដ៏សំខាន់ក្នុងការគ្រប់គ្រងសកម្មភាពផ្ទៃក្នុងទាំងមូលនៃក្រុមហ៊ុន។
កញ្ញា ឡេង ចំប៉ារង្សី មានតួនាទីជាអ្នកគ្រប់គ្រងធនធានមនុស្ស ក្នុងនាយកដ្ឋានផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន CheckinMe ដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ដ និងវិទ្យាស្ថានសេដ្ឋកិច្ច។ កញ្ញាជាគោលជំហរនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពការងាររបស់បុគ្គលិក អនុវត្តជាក់ស្តែង និងធ្វើការកែតម្រូវ សម្របសម្រួលបញ្ហាកើតមានឡើងក្នុងក្រុមហ៊ុន ។
![]()
នៅក្នុងត្រីមាសបន្ទាប់ កញ្ញាបានតាំងចិត្តថានឹងពង្រឹងវិន័យខ្លួនឯងឲ្យកាន់តែល្អ ព្រមទាំងអភិវឌ្ឍជំនាញបន្ថែមព្រមទាំងយកមកអនុវត្តផ្ទាល់ ដើម្បីឲ្យការគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុនទាំងមូលមានដំណើររលូនគ្រប់ស្ថានការ និងកាន់តែមានប្រសិទ្ធភាព។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
