• Monday, 23 December 2024

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកគម្រោង និងអតិថិជនប្រចាំ CheckinMe

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យផ្នែកគម្រោង និងអតិថិជនប្រចាំ CheckinMe

CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

 

 

ការិយាល័យផ្នែកគម្រោង និងអតិថិជនដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថេរភាពរបស់អតិថិជនលើការប្រើប្រាស់ប្រព័ន្ធ និងសេវាកម្មរបស់ក្រុមហ៊ុន។ ការខិតខំរបស់លោក ង៉ាន ចាន់កេត្យា ក្នុងការយល់ដឹង និងដោះស្រាយកង្វល់របស់អតិថិជនបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនបទពិសោធន៍របស់អតិថិជន បានជំរុញឲ្យលោកទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។

          លោក ង៉ាន ចាន់កេត្យា មានតួនាទីជាអ្នកគ្រប់គ្រងអតិថិជន បានរក្សាគោលជំហរធំមួយចំពោះការពេញចិត្ត និងវិធីសាស្រ្តសក្នុងការដោះស្រាយបញ្ហារបស់អតិថិជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ CheckinMe សម្រាប់ទំនាក់ទំនងល្អ និងសេវាកម្មអតិថិជនដែលអាចទុកចិត្តបាន។

 

 

ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like