កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង ក្រុមហ៊ុន CheckinMe
កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តមបណ្ឌិត ហុង គឹមជាង ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ឆែកអ៊ីនមី បានចុះអនុស្សារណៈយោគយល់ជាផ្លូវការ ក្នុងគោលបំណងអភិវឌ្ឍចំណេះដឹងឌីជីថលដល់កូនខ្មែរជំនាន់ក្រោយ ដែលជាសិស្សនិស្សិត ឬទំពាំងស្នងឬស្សីរបស់ជាតិ ដើម្បីចូលរួមបង្កើនគុណភាពបច្ចេកវិទ្យានៅកម្ពុជាមានការរីកច្រើនកាន់តែឆាប់រហ័ស។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនឆែកអ៊ីនមី លោក ឡី កំថូង មានប្រសាសន៍ថា លោកនឹងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍសមត្ថភាពកូនខ្មែរ ដោយផ្ដល់ការទស្សនកិច្ចសិក្សា និងកម្មសិក្សាលើកិច្ចការស្រាវជ្រាវ និងឱកាសការងារសម្រាប់និស្សិត ព្រមទាំងជំនាញវិជ្ជាជីវៈដល់បុគ្គលិកអប់រំ ដោយការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងវត្តមានបុគ្គលិក CheckinMe ។
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយវត្តមានភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូប។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
