ការចែករំលែកបទពិសោធន៍ផ្ទាល់របស់អតិថិជនក្រោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់ CheckinMe
នៅក្នុងកម្មវិធីដាក់ដំណើរការប្រព័ន្ធ “Payroll 4.0” របស់ CheckinMe កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានការចូលរួមពីអតិថិជនជាច្រើនរូបដោយឡែកអតិថិជនពីររូបបានចែករំលែកបទពិសោធន៍របស់គាត់ផ្ទាល់ បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងគណនាប្រាក់ខែស្វ័យប្រវត្តិរបស់ CheckinMe ក្នុងរយៈពេលកន្លងមក។
អតិថិជនទី១ គឺ លោក ទូច ពិសាល មកពីក្រុមហ៊ុន Queen Mansion Apartment គាត់ជាអ្នកជំនាញផ្នែកប្រឹក្សាអាជីវកម្មលើការរៀបចំគម្រោង និងពង្រីកការលក់។ លោកបានចែករំលែកបទពិសោធន៍ និងបញ្ហាដែលបានជួបប្រទះអស់រយៈពេល៦ឆ្នាំមកនេះ។ បន្ទាប់ពីប្រើប្រាស់ CheckinMe បញ្ហាទាំងប៉ុន្មានក៏បានដោះស្រាយយ៉ាងងាយដែលជួយឲ្យលោកមិនពិបាកនិងស្មុគស្មាញលើការគ្រប់គ្រងធនធានមនុស្សបន្តទៀតឡើយ។
![]()
អតិថិជនទី២ គឺលោក ស៊ុយ អាន ស្ថាបនិក Fame Café ដែលលោកពិតជាមានទេពកោសល្យដ៏ប៉ិនប្រសព្វដែលលោកបានពង្រីកសាខាហាងកាហ្វេរបស់គាត់បានរហូតដល់៥សាខាក្នុងរយៈពេលដ៏ខ្លី។ ការគ្រប់គ្រងបុគ្គលិកជាច្រើនសាខាក្នុងពេលតែមួយមិនមែនជាបញ្ហារបស់លោកនោះទេ ដោយសារតែលោកមាន CheckinMe តែងតែជួយលោកតាមដាននិងគ្រប់គ្រងបុគ្គលិកបានដោយងាយស្រួល ចំណេញទាំងថវិកានិងពេលវេលា។
![]()
ការទុកចិត្តក្នុងការប្រើប្រាស់ពីសំណាក់អតិថិជនទាំងអស់ គឺបានមកពីការខិតខំអភិវឌ្ឍ និងស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗនៃក្រុមការងារ CheckinMe ដែលតែងតែនាំមកនូវសេវាកម្មដ៏ល្អ និងសាកសមបំផុតសម្រាប់អតិថិជនគ្រប់ស្ថាប័ន។
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
