• Monday, 23 December 2024

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យបច្ចេកវិទ្យាប្រចាំ CheckinMe

ពានរង្វាន់បុគ្គលិកឆ្នើមត្រីមាសទី៣ នៃការិយាល័យបច្ចេកវិទ្យាប្រចាំ CheckinMe

CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

 

 

ការិយាល័យបច្ចេកវិទ្យា ជាផ្នែកសំខាន់បំផុតសម្រាប់ក្រុមហ៊ុន CheckinMe ដែលជាប្រភពស្នូលនៃការកកើតប្រព័ន្ធគ្រប់គ្រងបុគ្គលិកមួយនេះ។ ការខិតខំរបស់លោក សេង សុខគីម ចំពោះការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានៃប្រព័ន្ធបានជំរុញឲ្យលោកទទួលបានជ័យលាភីបុគ្គលិកឆ្នើមនៅក្នុងត្រីមាសទី៣នេះ។

          លោក សេង សុខគីម មានតួនាទីជាអ្នកអភិវឌ្ឍន៍គេហទំព័រ បានជម្រុញទៅលើការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ CheckinMe មានភាពជឿនលឿនឆាប់រហ័ស និងបានបន្ថែមនូវមុខងារថ្មីៗជាច្រើនងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់។

 

 

ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram

You May Also Like