ដំណើរទស្សនកិច្ចក្រុមការងារ CheckinMe នៅក្រុមហ៊ុន Khmer Beverages
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមហ៊ុន CheckinMe បានរៀបចំដំណើរទស្សនកិច្ចដល់ក្រុមការងារ នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស Khmer Beverages ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំមួយក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងសិក្សាអំពីប្រព័ន្ធគ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក ទំនើបកម្មនៃគ្រឿងចក្រ និងបច្ចេកវិទ្យាផលិតភេសជ្ជៈ។
ក្នុងដំណើរទស្សនកិច្ចនេះ បានដឹកនាំដោយវត្តមាន លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe ដែលផ្ដល់ឱកាសដល់ក្រុមការងារបានសិក្សាចំណេះដឹងនិងបច្ចេកទេសថ្មី ព្រមទាំងទិដ្ឋភាពទូទៅនៃការរៀបចំការិយាល័យ និងការគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស Khmer Beverages ។
តំណាងលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ និងក្រុមការងារ CheckinMe សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្តល់ឱកាសសម្រាប់ការធ្វើដំណើតទស្សនកិច្ចដ៏មានអត្ថន័យមួយនេះ ព្រមទាំងការទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
