CheckinMe ផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង សរុបទឹកប្រាក់ ២ម៉ឺនដុល្លា
ក្រុមហ៊ុន CheckinMe ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាផ្នែកប្រព័ន្ធសេវាកម្មគ្រប់គ្រងធនធានមនុស្សបានបង្កើតកម្មវិធីថ្មីមួយឈ្មោះ Skill Development Academy ដែលជាឱកាសពិសេសសម្រាប់សិស្សនិស្សិតស្វែងរកបទពិសោធន៍ដែលសិក្សាជំនាញការងារ រយៈពេល ៦ ខែ ដោយឥតគិតថ្លៃ។
កម្មវិធីសិក្សា Skill Development Academy ប្រមូលផ្ដុំដោយអ្នកមានបទពិសោធន៍ជាច្រើនដែលនឹងមកចែករំលែក និងបង្ហាត់បង្រៀនដល់សិស្សនិស្សិតដែលមានជំនាញធំៗចំនួន៣គឺ ជំនាញគ្រប់គ្រងអាជីវកម្ម ជំនាញទីផ្សារឌីជីដល និងជំនាញបច្ចេកទេស។ មិនតែប៉ុណ្ណោះបន្ទាប់ពីសិក្សាវគ្គនេះ សិស្សនិស្សិតអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ទទួលបានបទពិសោធន៍ជាក់ស្តែង និងបង្កើនជំនាញវិជ្ជាជីវៈ
- អភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគំនិតថ្មី
- កសាងទំនុកចិត្ត និងរៀនពីមនុស្សជុំវិញខ្លួន
- បទពិសោធន៍បរិយាកាសការងារ
- ស្វែងយល់ពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត
អាហារូបករណ៍ ១០០% នេះផ្ដល់ជូនសិស្សនិស្សិតចំនួន ៤០កន្លែង ដែលសរុបទឹកប្រាក់ ២ម៉ឺនដុល្លាអាមេរិក និងផុតកំណត់ត្រឹមថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ រួសរាន់ឡើង កុំឲ្យឱកាសកន្លងផុតទៅឲ្យសោះ!!
ចុះឈ្មោះឥឡូវនេះតាមរយៈ
📩 https://forms.gle/N44p3hJpzDzsGXuo7
សម្រាប់ព័ត៌មានលម្អិត
🌐Telegram: https://t.me/sakadakheav
ទស្សនាវីដេអូពេញ៖
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch