• Sunday, 06 September 2026

CheckinMe បណ្តាក់ទុនចូលទៅក្នុងទីផ្សារប្រទេសឡាវ៖ ការពង្រីកប្រតិបត្តិការអាជីវកម្ម

CheckinMe បណ្តាក់ទុនចូលទៅក្នុងទីផ្សារប្រទេសឡាវ៖ ការពង្រីកប្រតិបត្តិការអាជីវកម្ម

កាលពីព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe តំណាងឲ្យប្រទេសកម្ពុជា និងក្រុមហ៊ុន Bezz Solution នៃប្រទេសឡាវបានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានរៀបរាប់ថា “កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងបច្ចេកវិទ្យាបែបឌីជីថល និងនាំយកបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិករបស់កម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសឡាវ។

  

 

ចំណែកលោក Vignarsone MOUNALARD សហស្ថាបនិក និងប្រធានគ្រប់គ្រងក្រុមហ៊ុន Bezz Solution បានឡើងធ្វើបទបង្ហាញនូវគោលបំណងនៃកិច្ចសហការ និងដំណើរបេសកកម្មក្នុងការនាំយកបច្ចេកវិទ្យាកម្ពុជាចូលទៅកាន់ប្រទេសឡាវ។

 

 

កាន់តែពិសេសជាងនេះ ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី បានមានប្រសាសន៍ថា “អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គាំទ្រ និងជួយជម្រុញការនាំយកបច្ចេកវិទ្យាក្នុងស្រុកចេញទៅទីផ្សារក្រៅប្រទេស ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា ស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ លើសពីនេះ ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី បានកោតសរសើរ និងជូនពរឲ្យក្រុមហ៊ុន CheckinMe ឲ្យទទួលបានភាពជោគជ័យ និងមានការរីកចម្រើនឆាប់រហ័ស។

 

 

ក្នុងអង្គពិធីនេះ ក៏មានការឡើងចែករំលែកទាក់ទងនឹងចំណេះដឹងឌីជីថលផ្សេងៗពីអតីតនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលកំពុងបម្រើការក្នុងក្រុមហ៊ុន CheckinMe ទាំង០៥រូបផងដែរ។ កញ្ញា ខួច ស្រីកែវ ជាវាគ្មិនដំបូងដែលបានបង្ហាញពីគំរូច្បាប់ និងបទបញ្ជានៃការគ្រប់គ្រងធនធានមនុស្ស (HR Policy Template)។

 

 

បន្ថែមពីនេះកញ្ញា គុជ កល្យាណ្ណី បានឡើងធ្វើបទបង្ហាញពីប្រព័ន្ធគ្រប់គ្រងវត្តមាន (Smart Attendance) ដែលជាប្រព័ន្ធជួយសម្រួលដល់ការគ្រប់គ្រងបុគ្គលិកតាមបែបទំនើប។ ប្រព័ន្ធនេះបានរួមចំណែកយ៉ាងសកម្មក្នុងការជួយជម្រុញការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

 

 

បន្ទាប់មកជាការបកស្រាយសេវាកម្មមួយដែលកំពុងពេញនិយមដោយលោក កន សានីត ជាបច្ចេកវិទ្យាថ្មីជួយសម្រួលដល់មុខងារផ្នែកលក់របស់ក្រុមហ៊ុនគឺប្រព័ន្ធគ្រប់គ្រងការលក់ (CRM)។ ជាមួយប្រព័ន្ធនេះ នឹងជួយដល់ការគ្រប់គ្រងទាំងបុគ្គលិក អតិថិជន និងចំណូលការលក់របស់ម្ចាស់អាជីវកម្មកាន់កើនតែមានប្រសិទ្ធភាពទ្វេដងថែមទាំងចំណេញថវិកា និងពេលវេលាទៀតផង។

 

 

បទបង្ហាញចុងក្រោយ បានធ្វើឡើងដោយវាគ្មិនឆ្នើមទាំងពីររូបគឺកញ្ញា ម៉ោ ស្រីលាភ និងលោក ខៀវ សក្កដា ដែលបកស្រាយពីប្រព័ន្ធគ្រប់គ្រងប្រាក់ខែ (Payroll 4.0) ដែលជាប្រព័ន្ធមួយដែលវៃឆ្លាតជួយគណនាដោយស្វ័យប្រវត្តិនូវប្រាក់ខែបុគ្គលិក ប្រាក់ថែមម៉ោង ការកាត់ប្រាក់ខែលើការមកយឺត ឫចេញមុនលឿន ការកាត់ពន្ធលើប្រាក់ខែ និង ប.ស.ស ការអនុលោមតាមច្បាប់ផ្ទែក្នុងក្រុមហ៊ុន ការបង្កើតចុងសន្លឹកប្រាក់ខែ (Payslip) និងការបើកប្រាក់ខែតាមរយៈកុងធនាគាបែបឌីជីថល (iBanking)។

 

 

 

កម្មវិធីនេះបានប្រពឹត្តិទៅដោយរលូនដោយមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរូបប្រមាណជាង៥០នាក់។

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram