គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុង “កសាងមិត្តភាព គឺផ្ដើមចេញពីក្ដីមេត្តា! ថ្ងៃនេះដើម្បីអ្នក”
គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងបានសម្រេចកិច្ចការដំបូងដោយជោគជ័យគឺការចូលរួមធ្វើមូលនិធិមនុស្សធម៌ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឡី កំថូង ប្រធានគណៈកម្មាធិការ និងមានការចូលរួមពីសមាជិកទាំងមូលនៃគ្រួសារ CheckinMe ក្នុងគោលបំណងជួយបុគ្គលិកនៅគ្រាលំបាកនិងជម្រុញទឹកចិត្តឲ្យបន្តប្រឹងប្រែងទៅមុខទៀត។
![]()
មូលនិធិពិសេសនេះ បានធ្វើឡើងជាពិសេសជូនចំពោះលោក ម៉ន សុងរី ជាបុគ្គលិកផ្នែកលក់ដ៏ឆ្នើមប្រចាំក្រុមហ៊ុនរបស់យើង បានសរុបជាទឹកប្រាក់ចំនួន ១,១៦០,០០០៛ ដែលលើសពីចំនួនកំណត់ដែលបានព្រៀងទុក។
![]()
ប្រការនេះស្ដែងបង្ហាញឲ្យឃើញថា CheckinMe និងក្រុមការងារតែងតែយកចិត្តទុកដាក់លើនិងផ្ដល់ភាពកក់ក្ដៅដល់បុគ្គលិកទាំងអស់ប្រៀបដូចគ្រួសារតែមួយ ក៏ដូចជាយកចិត្តទុកដាក់ចំពោះអតិថិជនគ្រប់រូបដូចសកម្មភាពកន្លងមក៕
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
