CheckinMe មានវត្តមានលើឆាកអន្តជាតិ 500 Global តាមរយៈកម្មវិធី Angkor 500 International Showcase
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe បានធ្វើបទបង្ហាញក្នុងកម្មវិធី Angkor 500 International Showcase កាលពីពេលកន្លងទៅដោយមានការចូលរូមពីសំណាក់ម្ចាស់អាជីវកម្ម អ្នកជំនាញ និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនរូបនៅសណ្ឋាគារ Hyatt Regency Phnom Penh។
![]()
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចង់ឲ្យម្ចាស់ធុរកិច្ចថ្មីបានបង្ហាញពីអាជីវកម្មរបស់ខ្លួនទៅអ្នកចូលរួមក្នុងកម្មវិធីបានស្គាល់ និងអាចឈានទៅដល់កិច្ចសហការទ្វេភាគី ឬអាចទទួលការវិនិយោគទុនដើម្បីឲ្យធុរកិច្ចថ្មីនេះមានដំណើរការទៅមុខកាន់តែប្រសើរ។
![]()
គួរបញ្ជាក់ផងដែរថា៖ 500 Global គឺជាក្រុមហ៊ុនបណ្តាក់ទុនដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១០ និងបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុនចំនួន ២៨០០ ក្រុមហ៊ុន ក្នុងប្រទេសជាង ៨១ ប្រទេសទូទាំងពិភពលោក។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៨០០ គឺមានក្រុមហ៊ុនជោគជ័យធំៗមួយចំនួនដូចជា Grab, Canva, Intercom និង Tulio ជាដើម។
![]()
កម្មវិធី Angkor 500 International Showcase បានប្រព្រឹត្តទៅយ៉ាងរលូនរួមមានកិច្ចពិភាក្សាលើប្រធានបទ៖ ទិដ្ឋភាពនៃការវិនិយោគចំពោះអាជីវកម្មបច្ចេកវិទ្យា (Funding Landscape for Tech Startups) បទបង្ហាញពីធុរកិច្ចបង្កើតថ្មី និងការបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា។
![]()
![]()
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
