• Sunday, 06 September 2026

ដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតឆ្នាំទី១នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺមកកាន់ក្រុមហ៊ុន CheckinMe

ដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតឆ្នាំទី១នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺមកកាន់ក្រុមហ៊ុន CheckinMe

កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ លោកគ្រូអ្នកគ្រូ សាស្រ្ដាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបានដឹកនាំនិស្សិតឆ្នាំទី១ មកចុះទស្សនៈកិច្ចសិក្សានៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ដែលមានទីតាំងនៅលើផ្លូវ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

 

ក្នុងនោះដែរលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានឡើងធ្វើសុន្ទរកថាស្វាគមន៍ មតិសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាច្រើនដល់ប្អូនៗសិស្សនិស្សិតដែលជាចំណេះដឹងមួយដ៏សំខាន់សម្រាប់នៅថ្ងៃអនាគត។

 

 

ដំណើរទស្សនៈកិច្ចសិក្សានេះបានបង្ហាញដល់សិស្សនិស្សិតឲ្យស្គាល់ពីមុខជំនាញផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យាដែលខ្លួនកំពុងសិក្សាឲ្យកាន់តែច្បាស់ ព្រមទាំងជួយតម្រង់ទិសក្នុងការចាប់ផ្ដើម និងអភិវឌ្ឍខ្លួនដើម្បីឲ្យទៅដល់គោលដៅ។

 

 

CheckinMe បានប្រារព្ធកម្មវិធីទទួលយ៉ាងកក់ក្ដៅ ហើយបានប្រព្រឹត្តិទៅដោយរលូនដែលមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងសិស្សនិស្សិតជាង៥០នាក់។ បន្ទាប់ពីនោះ សិស្សនិស្សិតទាំងអស់បានបន្តចូលទស្សនា និងស្ដាប់បទបង្ហាញខ្លីៗនៅគ្រប់ការិយាល័យនៃនាយកដ្ឋាននីមួយៗរបស់ក្រុមហ៊ុន CheckinMe ផងដែរ។

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram