ការចែករំលែកបទពិសោធន៍ផ្នែកព័ត៌មានវិទ្យារបស់បុគ្គលិកក្រុមហ៊ុន CheckinMe
ក្រុមការងារ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន CheckinMe បានចូលរួមផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល និងចែករំលែកចំណេះដឹងដល់ប្អូនៗសិស្សនិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាទំពាំងស្នងឬស្សីនៃរបស់កម្ពុជាកាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។
![]()
ផ្នែកដ៏សំខាន់នៃការចុះមកទស្សនៈកិច្ចរបស់ប្អូនៗសិស្សនិស្សិត គឺជាការសិក្សារៀនសូត្រពីបទពិសោធន៍ជាក់ស្ដែងរបស់រៀមច្បងដែលបានដើរលើគន្លងរួចហើយ និងដើម្បីជាគំរូមួយក្នុងការអភិវឌ្ឍសមត្ថភាពរបស់ប្អូនៗនៅថ្ងៃខាងមុខ។
![]()
ក្រុមការងារ CheckinMe ដែលបានឡើងមកធ្វើបទបង្ហាញដំបូងគេគឺលោក សេង សុខគីម បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានស៊ីតិច ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងជាអ្នកបង្កើតគេហទំព័រ (Web Developer) ម្នាក់នៅក្រុមហ៊ុន CheckinMe។ លោកបានចែករំលែកពីចំណេះដឹងផ្នែកគេហទំព័រដល់ប្អូនៗសិស្សនិស្សិតមានដូចជា Front-end និង Back-end នៃគេហទំព័រ និងគ្រោងផ្សេងៗនៃការបង្កើតគេហទំព័រដូចដែលយើងធ្លាប់ឃើញកន្លង។
![]()
បន្ទាប់មកលោក យាន សីហា ជាអ្នកជំនាញម្នាក់ទាំងផ្នែកគេហទំព័រ និងកម្មវិធីទូរស័ឌ្ទ (Web and Mobile Developer) ដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយនៅលើវិស័យមួយនេះ។ លោកបានបញ្ចប់បរិញ្ញាប័ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ផ្នែកវិស្វកម្មសហ្វវែ ដែលលោកបានបង្ហាញអំពីរបៀបនៃការបង្កើតកម្មវិធីដើម្បីអាចយកមកប្រើប្រាស់បានទាំងនៅលើ IOS Android និង Harmony OS ព្រមទាំងភាសាកូដផ្សេងទៀតដែលកម្រឃើញមានបង្រៀននៅក្នុងថ្នាក់។
![]()
ការធ្វើបទបង្ហាញជាបន្ទាប់ គឺជានិយាយពីការតភ្ជាប់រវាងគេហទំព័រ និងកម្មវិធីឲ្យមានទំនាក់ទំនងនឹងគ្នា (API for both Web and Application) ដោយលោក ជន ពេងហុង ដែលជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា (IT Supervisor) នៃក្រុមហ៊ុន CheckinMe ជាមួយនឹងបទពិសោធន៍ទាំងការគ្រប់គ្រង និងជំនាញលើវិស័យនេះជាង៤ឆ្នាំមកហើយ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន ផ្នែកវិទ្យាសាស្រ្តព័ត៌មាន។ លោកក៏បានបង្ហាញពី API ដែលជាស្នូលសំខាន់បំផុតនៃការបង្កើតកម្មវិធីទាំងមូល និងរបៀបនៃការគ្រប់គ្រងទៅលើគម្រោង Project ទៅតាមប្រភេទនីមួយៗ។
![]()
ចុងក្រោយជាការធ្វើបទបង្ហាញរបស់លោក វ៉ាន់ សុខជា ជានាយកនៃនាយកដ្ឋានបច្ចេកវិទ្យា (IT Director)។ លោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានស៊ីតិក ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងជាសហស្ថានិកនៃប្រព័ន្ធបច្ចេកវិទ្យារបស់ CheckinMe ដែលលោកជាផ្នែកដ៏សំខាន់មួយដែលធ្វើឲ្យក្រុមហ៊ុនបានដំណើរដល់ពេលបច្ចុប្បន្ន។ លោកបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអស់រយៈពេលជាង៦ឆ្នាំមកនេះ ព្រមទាំងចំណេះដឹងទាក់ទងនឹងការរចនាសម្ព័ន្ធ និងផលប្រយោជន៍នៃការផ្ទុកទិន្នន័យដោយប្រើប្រព័ន្ធអនឡាញ (Cloud Infrastructure) ដែលទំនើបទាន់សម័យ និងមានសុវត្ថិភាព។
![]()
ក្រុមហ៊ុន CheckinMe បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនៈកិច្ចរបស់សិស្សនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងគោលបំណងឲ្យពួកគាត់បានសិក្សាស្វែងយល់បន្ថែម និងសម្រេចដល់គោលដៅដែលបានប្រៀងទុក។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
