• Sunday, 06 September 2026

ក្រុមហ៊ុន CheckinMe បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0”

ក្រុមហ៊ុន CheckinMe បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0”

CheckinMe បានប្រារព្ធកម្មវិធីដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0” ដែលបានប្រព្រឹត្តទៅនៅអគារការិយាល័យផ្ទាល់របស់ក្រុមហ៊ុន CheckinMe ក្រោមអធិបតីភាពរបស់លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងលោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA កាលពីរសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

 

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ដល់ភ្ញៀវកិត្តិយសដែលបានចូលរួម។ លោកបានមានប្រសាសន៍ថា “យើងបានខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធ Payroll 4.0 នេះឡើងដើម្បីបំពេញតម្រូវការអតិថិជនគ្រប់រូប និងលើកកម្ពស់អាជីវកម្មនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល”។

 

 

បន្ថែមពីនេះ វាគ្មិនរបស់យើង លោក ខៀវ សក្កដា បានឡើងធ្វើបទបង្ហាញពី “ប្រព័ន្ធ Payroll 4.0” ដែលជាចំណុចសំខាន់នៃអង្គពិធីទាំងមូល និងមានការបកស្រាយជាបន្តបន្ទាប់ពីវាគ្មិនកិត្តិយសផ្សេងៗទៀតដែលបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងជាច្រើនទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗលើវិស័យគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា។

 

 

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធ Payroll 4.0 ជួយគណនាដោយស្វ័យប្រវត្តិនូវប្រាក់ខែបុគ្គលិក ប្រាក់ថែមម៉ោង ការកាត់ប្រាក់ខែលើការមកយឺត ឫចេញមុនលឿន ការកាត់ពន្ធលើប្រាក់ខែ និង ប.ស.ស ការអនុលោមតាមច្បាប់ផ្ទែក្នុងក្រុមហ៊ុន ការបង្កើត Payslip និង iBanking។

កម្មវិធីប្រព័ន្ធ “Payroll 4.0” មានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម អ្នកជំនាញខាងផ្នែកធនធានមនុស្សនិងហិរញ្ញវត្ថុជាច្រើននាក់ ព្រមទាំងមានការចាប់រង្វាន់ជាច្រើនជូនដល់ភ្ញៀវកិត្តិយសថែមទៀតផង។ ក្រុមហ៊ុន CheckinMe តែងតែស្វែងរកបច្ចេកវិទ្យាថ្មីៗជូនដល់អតិថិជនជានិច្ច។

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram