ក្រុមហ៊ុន CheckinMe បានបង្កើតគណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងដើម្បីពង្រឹងប្រសិទ្ធភាពការងារ
គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន CheckinMe ត្រូវបានបង្កើតឡើង និងប្រកាសឲ្យដំណើរការនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ក្នុង “ កម្មវិធីប្រកាសស្ដីអំពីទិសដៅក្នុងឆ្នាំ២០២៤ TIME TO FOCUS ” ដែលបានធ្វើនៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe។
គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដឹកនាំ កែសម្រួល និងដោះស្រាយកិច្ចការប្រចាំថ្ងៃក្នុងក្រុមហ៊ុន។ គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងមានសមាជិកសរុបចំនួន ១១នាក់ ដែលចែកចេញជា ប្រធាន អនុប្រធាន អគ្គលេខាធិការ និងសមាជិក។ គណៈកម្មាធិការនេះមានអាណត្តិរយៈពេល១ឆ្នាំគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។
ជាចុងក្រោយគណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងនឹងជួយឲ្យក្រុមហ៊ុនមានភាពដំណើរការកាន់តែរលូនដើម្បីបន្ដពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធបច្ចេកវិទ្យារបស់យើង។
CheckinMe ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch