ក្រុមហ៊ុន CheckinMe ទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធីបណ្តុះធុរកិច្ចឌីជីថល
![]()
ក្រុមហ៊ុន CheckinMe បានចូលរួមជាក្រុមធុរកិច្ចថ្មីក្នុងកម្មវិធីបណ្តុះធុរកិច្ចឌីជីថលរដូវកាលទី៥ ដែលរៀបចំឡើងដោយស្ថាប័នកូរ៉េ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (មជធក) Korea NICC - National Incubation Center of Cambodia។
![]()
ក្នុងចំណោមក្រុមធុរកិច្ចជាច្រើនក្រុម ក្រុមហ៊ុន CheckinMe បានទទួលជ័យលាភីលេខ១ ព្រមទាំងទឹកប្រាក់សរុបចំនួន ២ម៉ឺនដុល្លារ ដែលមានគោលបំណងយ៉ាងមុតមាំក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មឌីជីថលនៅកម្ពុជា។
![]()
ចំណែកឯរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤ លោក ឡី កំថូង និងលោក វ៉ាន់ សុខជា តំណាងក្រុមហ៊ុន CheckinMe បានជួប និងចុះហត្ថលេខាជាមួយ លោកបណ្ឌិតស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (មជធក) លើការផ្តល់ជូនមូលនិធិគាំទ្រ លើគម្រោងវិនិយោគក្នុងទីផ្សារប្រទេសឡាវ (ជ័យលាភីរដូវកាលទី ៥) ក្នុងកម្មវិធីបណ្តុះធុរកិច្ចឌីជីថល។
![]()
ក្រុមហ៊ុន CheckinMe នឹងចាប់ផ្តើមអភិវឌ្ឍការងារ ទៅលើគម្រោងនីមួយៗរបស់ខ្លួន ដែលនឹងទទួលបានការគាំទ្រពី NICC ទៅលើផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងការគាំទ្រនានា ក្នុងគោលដៅជម្រុញការពន្លឿនអាជីវកម្ម ដើម្បីដាក់អោយដំណើរក្នុងទីផ្សារក្នុងប្រទេសឡាវ។
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
