ក្រុមហ៊ុន CheckinMe និង WEREAD បានចាប់ដៃគ្នាដើម្បីពង្រឹងប្រព័ន្ធឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន CheckinMe និង WEREAD បានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) រវាង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe និង លោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ដើម្បីផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់អតិថិជនទាំងសងខាងក្នុងន័យជួយពង្រីកដល់ការប្រើប្រាស់ និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
លោក ឡី កំថូងបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះគឺដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យបានកាន់តែទូលំទូលាយ ដោយយើងបានដាក់ WEREAD ចូលទៅក្នុង APP CheckinMe ផ្ទាល់តែម្ដង។ កុំភ្លេច ចូលរួមលើកកម្ពស់អាជីវកម្មនៅកម្ពុជា ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសជាមួយ “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក CheckinMe”។
លោក ប៊ុន ផាក បានមានប្រសាសន៍ថា “ យើងបានបង្កើត WEREAD ឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងតាមរយៈសៀវភៅដែលសង្ខបជាសម្លេងដែលបានដកស្រង់ចេញពីសៀវភៅល្បីៗទូទាំងពិភពលោកមកចងក្រងជាភាសាខ្មែរ”។ ក្រុមហ៊ុន WeRead មានគោលបំណងពន្លឿនការទទួលយកចំណេះដឹងថ្មីៗតាមបែបឌីជីថលដើម្បីកែប្រែ និងជំរុញឲ្យការងារមានប្រសិទ្ធភាពកាន់តែខ្ពស់។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន WEREAD អតិថិជនទាំងអស់អាចសាកសួរព័ត៌មាន ស្វែងយល់ពីបច្ចេកវិទ្យាថ្មី និងទិញសៀវភៅឌីជីថល ដោយផ្ទាល់នៅក្នុងកម្មវិធី CheckinMe ផ្ទាល់តែម្ដង។
ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរសង្ឃឹមថាការរួមបញ្ចូលគ្នានេះនឹងជួយសម្រួលដល់ការសិក្សាពីចំណេះដឹងថ្មីៗតាមបែបឌីជីថលកាន់តែទូលំទូលាយ ដែលចំណាយពេលតិច និងមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch