ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីប្រកាសស្ដីអំពីទិសដៅក្នុងឆ្នាំ២០២៤
ក្រុមហ៊ុន CheckinMe ជាក្រុមហ៊ុនឈានមុខគេក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិកបានរៀបចំកម្មវិធីប្រកាសស្ដីអំពីទិសដៅក្នុងឆ្នាំ២០២៤សម្រាប់គ្រប់នាយកដ្ឋាន និងការិយាល័យទាំងអស់ក្រោមចំណងជើង “ TIME TO FOCUS ” កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
![]()
ក្នុងកម្មវិធីដ៏ពិសេសនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុនដែលប្រព្រឹត្តទៅនៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ផ្ទាល់តែម្ដង។ ក្នុងនោះដែរ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបន្តបន្ទាប់ដោយបទបង្ហាញស្ដីអំពីទិសដៅរបស់ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃស្ថាប័ននីមួយៗ។
លោក ឡី កំថូង បានមានប្រសាសន៍ថា “ យើងមានទិសដៅចង់ពង្រីកប្រព័ន្ធបច្ចេកវិទ្យារបស់យើងឲ្យមានក្រុមហ៊ុនចំនួន១ម៉ឺនក្រុមហ៊ុនបានប្រើប្រាស់ និងអ្នកប្រើប្រាស់ចំនួន៥០ម៉ឺននាក់នៅឆ្នាំ២០២៥ដោយយើងនឹងផ្ដល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប មានគុណភាពខ្ពស់ និងងាយស្រួលក្នុងការប្រើប្រាស់។
![]()
បន្ថែមពីនេះប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនីមួយៗបានឡើងធ្វើបទបង្ហាញស្ដីអំពីទិសដៅនៃការងារក្នុងស្ថាប័នរៀងៗខ្លួនក្នុងឆ្នាំ២០២៤។ ដើម្បីសម្រេចបានតាមផែនការកំណត់ នាយកដ្ឋាន និងការិយាល័យនីមួយៗបានប្រជុំគ្នាតាមស្ថាប័នរបស់ខ្លួនដើម្បីដាក់ចេញទិសដៅ និងចាត់ចែងការងារតាមទិសដៅរៀងៗខ្លួន។
![]()
![]()
![]()
ជាចុងក្រោយក្រុមហ៊ុន CheckinMe នឹងនៅតែបន្តរកមុខងារថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន និងនៅតែបន្តផ្ដល់សេវាកម្មប្រព័ន្ធគ្រប់គ្រងបុគ្គលិកល្អបំផុតជាងគេសម្រាប់ជួយអភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នក។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
