ពិធីប្រគល់វិញ្ញាបនប័ត្រសរសើរជូនបុគ្គលិកបំពេញការបាន១ឆ្នាំក្នុងក្រុមហ៊ុន CheckinMe
កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធពិធីប្រគល់វិញ្ញាបនប័ត្រសរសើរជូនបុគ្គលិកដែលធ្វើការបានរយៈពេល១ឆ្នាំចំនួនបីនាក់ដើម្បីអបអរសាទរការខិតខំប្រឹងប្រែងរបស់ពួកគាត់។ កម្មវិធីនេះធ្វើឡើងនៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe។
កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពរបស់ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងក្រុមការងារ CheckinMe។ ក្នុងឧកាសនោះ លោក ឡី កំថូង បានមានប្រសាសន៍ថា “ ក្រុមហ៊ុនរបស់យើងអាចរីកចម្រើនទៅបានដោយសារតែការខិតខំប្រឹងប្រែង និងការចូលរួមពីសំណាក់ក្រុមការងារទាំងអស់គ្នា ដូច្នេះហើយយើងប្រារព្ធពិធីនេះឡើងដើម្បីអបអរដល់ក្រុមការងាររបស់យើង ” ។
ជាចុងក្រោយក្រុមហ៊ុន CheckinMe សន្យាថានឹងបន្តការអភិវឌ្ឍន៍ហើយផ្ដល់សេវាកម្មប្រព័ន្ធគ្រប់គ្រងបុគ្គលិកល្អបំផុតជាងគេសម្រាប់បំពេញតម្រូវការ និងជួយដល់អាជីវកម្មរបស់លោកអ្នក។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch