• Wednesday, 30 April 2025

អបអរសាទរម្ចាស់ពានរង្វាន់ Best Leadership Award ប្រចាំឆ្នាំ 2024

អបអរសាទរម្ចាស់ពានរង្វាន់ Best Leadership Award ប្រចាំឆ្នាំ 2024

កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe ដែលជាប្រព័ន្ធស្កេន QR កូដស្កេនវត្តមានបុគ្គលិកឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរសមិទ្ធផលដ៏វិសេសវិសាល និងការលើកទឹកចិត្តដល់ភាពស្មោះត្រង់ ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកឆ្នើមដែលមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ្ញាបណ្ឌិត យ៉ូ សាម៉េត  ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) នៃកម្ពុជា, ថ្នាក់ដឹកនាំ និងសមាជិកច្រើនរូប។

 

 

នៅក្នុងក្រុមហ៊ុន CheckinMe ប្រជុំដោយនាយកដ្ឋាន និងការិយាល័យជាច្រើនផ្នែកដែលមានអ្នកគ្រប់គ្រងជាច្រើនរូបដែលមានទំនួលខុសត្រូវផ្សេងៗគ្នាទៅលើការងាររបស់ខ្លួន។ ចំណែកឯកញ្ញា គុជ កល្យាណី វិញ មានតួនាទីជាប្រធានផ្នែកលក់ ដែលគ្រប់គ្រងលើផ្នែកដ៏សំខាន់បំផុតនៃប្រតិបត្តិការក្រុមហ៊ុនទាំងមូល។ កញ្ញាបានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនលើការងារ និងភាពដឹកនាំដ៏វៃឆ្នើមរបស់ក្រុមដែលសម្រេចបាននូវគោលដៅរួមលើសពីការរំពឹងទុក។

 

 

ការខិតខំកន្លងមករបស់កញ្ញាបានផ្ដល់សមិទ្ធផលមកវិញ ដោយការក្លាយជាម្ចាស់ពានរង្វាន់ Best Leadership Awardee ប្រចាំឆ្នាំ២០២៤ ដែលបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទៅកាន់បុគ្គលិកគ្រប់រូបដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ រង្វាន់នេះប្រៀបបានជាកត្តាជំរុញមួយដល់បុគ្គលិកគ្រប់រូបកាន់តែខិតខំធ្វើការសម្រេចនូវលទ្ធផលដ៏បំផុត និងអភិវឌ្ឃចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចក្លាយខ្លួនជាម្ចាស់ពានរង្វាន់បុគ្គលិកឆ្នើមនៅឆ្នាំថ្មីឆ្នាំ២០២៥ខាងមុខនេះ។

 

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram