អបអរសាទរពិធីចុះអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុន CheckinMe និងក្រុមហ៊ុន MeetDoctor

ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន MeetDoctor កម្មវិធីស្វែងរកគ្រូពេទ្យទំនើបជាងគេនៅកម្ពុជា បានសហការគ្នាប្រារព្ធនូវសិក្ខាសាលាវគ្គសិក្សាខ្លី "Growing Hospital/Clinic with Effective Marketing" ព្រមទាំងការចុះអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរផងដែរ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងលោក ប៊ុន តុងយី នាយកប្រតិបត្តិក្រុមហ៊ុន MeetDoctor ក្នុងគោលបំណងរួបរួមក្នុងការជួយលើកស្ទួយបច្ចេកវិទ្យា និងការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពបំផុតក្នុងវិស័យសុខាភិបាល។
កម្មវិធីនេះ បានប្រារព្ធឡើងចំនួន ១ថ្ងៃពេញកាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ដែលមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស និងក្រុមការងារក្រុមហ៊ុនទាំងពីរជាច្រើនរូប។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch