បច្ចេកវិទ្យា CheckinMe បោះជំហានទៅកាន់អន្តរជាតិនៅប្រទេសសិង្ហបុរី
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកូនខ្មែរ CheckinMe បានចូលរួមតំណាងឲ្យកម្ពុជាក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាទៅកាន់អន្តរជាតិតាមរយៈកម្មវិធី Plug and Play Asia Pacific Summit ប្រចាំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង AUPP Technology Center (ATC)។
![]()
បេសកកម្មពិសេសនេះ មានរយៈពេលចំនួន ៤ថ្ងៃ ក្រោមការដឹកនាំរបស់លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe។ ក្នុងកម្មវិធីនេះ CheckinMe ក៏បានចូលរួមកម្មវិធីសំខាន់ៗជាច្រើន ដែលមានការដាក់តាំងបង្ហាញបច្ចេកវិទ្យាពិសេស HRM និង EWA ជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក និងគ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំខែរបស់បុគ្គលិកដោយស្វ័យប្រវត្តិកម្ម បង្កើនភាពងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់ស្ថាប័នតូច-ធំ។
![]()
កាន់តែពិសេស លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe ក៏បានផ្ដល់កិត្តិយសឡើងធ្វើបទបង្ហាញដោយផ្ទាល់ពីបច្ចេកវិទ្យាកូនខ្មែរ CheckinMe នៅលើឆាកអន្តរជាតិបង្ហាញទៅម្ចាស់អាជីវកម្ម អ្នកវិនិយោគធំៗមកបណ្ដាប្រទេសផ្សេងៗ និងបានចូលរួមកម្មវិធី SWITCH SINGAPORE ផងដែរ។
![]()
![]()
មិនតែប៉ុណ្ណោះ ក្រុមការងារ CheckinMe បានទទួលការអញ្ជើញទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនយក្សចំនួន២ គឺ Google Cloud និង TikTok។ ក្នុងជំនួបនេះ ក្រុមហ៊ុន CheckinMe ក៏បាននាំមកនូវកិច្ចសហការថ្មីជាមួយក្រុមហ៊ុន Google Cloud ដើម្បីបន្ថែមការប្រើប្រាស់ Cloud Infrastructure និង Google AI Model ដើម្បីផ្ដល់បទពិសោធន៍ថ្មីជូនអ្នកប្រើប្រាស់កាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។
![]()
![]()
គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យាកូនខ្មែរ CheckinMe មានប្រព័ន្ធធំៗចំនួន៣ គឺ៖
- Smart Attendance ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក
- Smart Payroll ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍
- Smart CRM ប្រព័ន្ធគ្រប់គ្រងការលក់ និងបុគ្គលិកលក់ខាងក្រៅ
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
