• Wednesday, 30 April 2025

កម្មវិធីអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

កម្មវិធីអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធីកិច្ចប្រជុំបូកសរុបការងារ ព្រមទាំងអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីលទ្ធផល និងចំណុចដែលត្រូវកែតម្រូវបន្ថែមឲ្យកាន់តែប្រសើរពីនាយកដ្ឋានការិយាល័យគ្រប់ផ្នែកក្នុងរយៈពេល ៣ខែនេះ។

 

 

ក្នុងឱកាសនេះ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដល់សមាជិកទាំងអស់បានសិក្សារៀនសូត្រ។ លោកក៏បានចូលរួមអបអរសាទរដល់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី១នេះ ដែលបានខិតខំអភិវឌ្ឍជំនាញ ភាពរីកចម្រើនរបស់ក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃ និងលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់រក្សាថាមពល និងការចូលរួមជាមួយ CheckinMe ដើម្បីសម្រេចបានសមិទ្ធផលថ្មីទាំងអស់នៅត្រីមាសខាងមុខបន្ដទៀត។

 

 

កម្មវិធីនេះប្រារព្ធទៅបានដោយរលូននៅសាលប្រជុំជាន់ទី៤ នៃអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe  ដែលក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមលេងល្បែងកម្សាន្ដក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រួសារ CheckinMe ទាំងអស់គ្នាផងដែរ។

 

 

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram