ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន CheckinMe និង ធនាគារ PPC Bank

ក្រុមហ៊ុន CheckinMe ដែលជាបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក គ្រប់គ្រងប្រាក់បៀវត្សរ៍តាមបែបឌីជីថលទំនើបជាងគេនៅកម្ពុជា បានរៀបចំបង្កើនវិសាលភាពតាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងធនាគារ PPC Bank ដែលជាធនាគារផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទ រួមទាំងគណនីសន្សំ ប្រាក់កម្ចី និងធនាគារចល័ត។
កម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងអគារការិយាល័យកណ្ដាលរបស់ធនាគារ PPC Bank ដែលមានចូលរួមពីលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងថ្នាក់ដឹកនាំជាច្រើនរូបបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការនេះ ផ្ដោតលើការបង្កើនប្រសិទ្ធភាពទៅប្រតិបត្តិការចល័តទាំងឥណពន្ធ-ឥណទាន ភាពងាយស្រួលនៃការគ្រប់គ្រងប្រាក់បៀវត្សរ៍បុគ្គលិកជាប្រចាំខែ និងការចូលរួមពង្រីកនូវសេវាកម្មធនាគារនៅកម្ពុជាឲ្យមានភាពពេញលេញស្ដង់ដារខ្ពស់ស្របតាមតម្រូវការទាំងបុគ្គល និងអាជីវកម្ម។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch