• Sunday, 06 September 2026

យូហុីន អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក | BUSINESS JOURNEY

យូហុីន អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក | BUSINESS JOURNEY

កម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលលេចធ្លោលើការនាំចេញផលិតផលកសិកម្ម ប៉ុន្តែប្រជាកសិករភាគច្រើននិយមទិញជី និងថ្នាំកសិកម្មសម្រាប់ប្រើប្រាស់លើដំណាំ ខណៈដែលតម្លៃជីសម្រាប់កសិកម្មមានការឡើងថ្លៃ។ ថ្ងៃនេះក្រុមការងារPAPA NEWS សូមនាំបងប្អូនមកស្គាល់ យូហ៊ីន អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន រុនស៊ីន បានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដែលធ្វើអាជីវកម្មលក់ថ្នាំគីមី និងថ្នាំបាញ់តាមបច្ចេកវិទ្យាខ្ពស់បំផុតនៃប្រទេសសិង្ហបុរី និងប្រទេសចិន ដោយបច្ចុប្បន្នមានទីតាំងស្ថិតនៅ ឡូតិ៍លេខ៨២B ផ្លូវហាណូយ(១០១៩) ក្រុមទី៤ ភូមិឃ្នេញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 

ក្រុមស្ថាបនិក

Founder’s name: Li Yi Fie

 

ចក្ខុវិស័យនៃអាជីវកម្ម

យូហ៊ីនមាននូវចក្ខុវិស័យ ដើម្បីក្លាយជាសហគ្រាសដែលរីកចម្រើនភាពច្នៃប្រឌិតក្នុងដំណោះស្រាយកសិផល ជម្រុញឱ្យកសិកផលរបស់ប្រជាកសិករមាន កើនឡើងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុនបានធ្វើការផ្សាភ្ជាប់ជាដៃគូនៃកសិករ តាមរយៈផ្តល់នូវសេវាកម្មផលិតផលដែល មានគុណភាពខ្ពស់ បច្ចេកវិទ្យាកសិកម្ម ដោយការគិតគូពី បរិស្ថាន សេដ្ឋកិច្ចប្រជាជនប្រកបដោយនិរន្តរភាព។

 

បេសកកម្មអាជីវកម្ម

មានបេសកកម្មលើកកម្ពស់ គុណភាព ផលិតផលកសិករតាមរយៈការផ្តល់នូវផលិតផល និងសេវាកម្មគុណភាពល្អ ហើយនឹងក្លាយជាជម្រើសដំបូងរបស់កសិករនៅអាស៊ីអាគ្នេយ៍។ ម្យ៉ាងវិញទៀតចូលរួមលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ដោយធ្វើការរួមគ្នាជាយ៉ាងជិតស្និត ជាមួយកសិករ ដោយការណែនាំនូវបច្ចេកទេសជោគជ័យថ្មី ប្រកបដោយគុណភាពការសន្សំសំចៃក្នុងភាពជាដៃគូរល្អបំផុតសម្រាប់លើកម្ពស់ជីវភាព តាមរយៈការជម្រុញ និងបង្កើនផលិតកម្មកសិកម្មរបស់ប្រជាកសិករ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់សន្តិសុខស្បៀង និងសុខមាលភាពសង្គម។ លើសពីនេះ គុណតម្លៃនៃអាជីវកម្ម ផ្តោតទៅលើកត្តាសំខាន់ៗដូចជា៖

 ១.គុណភាពផលិតផលជីថ្នាំកសិកម្ម និងតម្លៃសមរម្យ សម្រាប់ជម្រុញកសិកផលប្រជា កសិករ កើនឡើនប្រកបដោយការសន្សំ សំចៃ សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន។

 ២. ភាពជាដៃគូល្អសម្រាប់កសិករ ក្នុង ការចូលរួមផ្តល់នូវបច្ចេកទេស ការដាំដុះ ការប្រើប្រាស់ជីថ្នាំកសិកម្មសមស្របតាមស្តង់ដាបច្ចេកទេស និងមានប្រសិទ្ធភាព។

 

អំពីសេវាកម្ម

ដោយភាពរីកចម្រើនខ្ពស់ខ្លាំងនៃក្រុមហ៊ុន និងសមត្ថភាពរធនធាន ផ្នែកហិរញ្ញវត្ថុ ច្បាប់ និងរោងចក្រផ្ទាល់ខ្លួនក្រុមហ៊ុន ផ្ដោតលើអាជីវកម្មជី ជាចម្បង នៅក្នុងផលិតផលជី ផូស្វាតដូចជា MKP និង MAP ។ ក្រៅពីនោះផលិតផលផ្សេងទៀតរួមមាន សារធាតុគីមី ស៊ុលហ្វាត ប៉ូតាស្យូម នីត្រាត និងផ្សេងទៀតដូចជា ជីផ្សំ NKP ។ អាស្រ័យហេតុនេះ ក្រុមហ៊ុន Ruising Cambodia អាចផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលជាច្រើនប្រភេទ ដែលសមរម្យសម្រាប់ដំណាំគ្រប់ប្រភេទ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “យូហ៊ុន អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram