FORYOU CAMBODIA | BUSINESS JOURNEY
មនុស្សភាគច្រើនតែងចាត់ទុក Dessert ជាអាហារសម្រន់១ក្រោយគេបន្ទាប់ពីអាហារប្រចាំថ្ងៃ។ រស់ជាតិផ្អែមដែលមាននៅក្នុង Dessert មិនមែនគ្រាន់តែជាការបំពេញចិត្តអ្នកញាំទេ វារួមបញ្ចូលនូវភាពច្នៃប្រឌិត បច្ចេកទេស និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីចំណង់បំណូលចិត្ត។ ដោយយល់ដឹងច្បាស់អំពីតម្រូវការរបស់អតិថិជន ស្ថាបនិក ឃុន Kamonthip Jansawang ក៏បានបង្កើតហាង Dessert មួយឡើងដោយបានដាក់ឈ្មោះថា FOR YOU DESSERT ដែលមានទីតាំងនៅ ផ្លូវបឹងកេងកង១ ផ្លូវលេខ 235BEO ផ្លូវត្រសក់ផ្អែម(63) រាជធានីភ្នំពេញ។
![]()
ចក្ខុវិស័យនៃអាជីវកម្ម
ឃុន Kamonthip Jansawang អគ្គនាយិកា ហ្វ័រយូខេមបូឌា ដោយជាការស្រលាញ់នៃហាង Ice Cream នឹង Toast បានពង្រឹង គុណភាព សេវាកម្ម នឹង ស្តង់ដារជូនអតិថិជនជានិច្ច ។ ការបំផុសគំនិតសំខាន់ជាងនេះទៅទៀតនោះគឺគាត់ចង់ឱ្យអតិថិជនអាចញ៉ាំការ៉េមដែលមានរសជាតិផ្អែមក្នុងបរិមាណត្រឹមត្រូវ និងរីករាយរាល់ពេលដែលអតិថិជនទទួលបានភាពផ្អែមល្ហែមរបស់ពួកគេ។
![]()
មូលហេតុនៃការបង្កើតអាជីវកម្ម
ឃុន Kamonthip Jansawang ដែលជាអគ្គនាយិកាជាជនជាតិថៃបានរៀបរាប់ពីដំណើរនៃការបង្កើតអាជីវកម្មមួយនេះ ។ គាត់ចូលចិត្តពិសោធថ្មីៗ និងភ្លក់អាហារប្លែកៗពីប្រទេសផ្សេងៗគ្នា និងសម្លឹងឃើញថាប្រជាជនខ្មែរយើងចូលចិត្តបរិភោគបង្អែម ម្យ៉ាងទៀតផងដែរ គាត់ឃើញថាមាន មនុស្សជាច្រើនមិនប្រកាន់វ័យចូលចិត្ត ញ៉ាំការ៉េមជាអាហារ សម្រន់។ បូករួមជាមួយនឹងគាត់ជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតអ្វីដែរប្លែកទើបសម្រេចចិត្តបង្កើតអាជីវកម្មមួយនេះនឹងផ្តល់នូវគុណភាពខ្ពស់ចំពោះអតិថិជនដូចគ្នា។
អំពីផលិតផល
សម្រាប់ហាងហ្វ័រយូមាន Menu ជាច្រើន ! ច្រើនរសជាតិច្រើនជម្រើសសម្រាប់អតិថិជន ធានារសជាតិគុណភាពនិងអនាម័យ ។
ទំនាក់ទំនង
- លេខទូរស័ព្ទ : 0969842259
- FACEBOOK PAGE : For You Cambodia_Official
